ថ្ងៃ Thursday, July 11, 2013 | ដោយ៖ ស្រីតី | អាន 1368 ដង

រាជធានីភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​កញ្ញា​ ព្រី​ម​ លី​ហ្សា​ មិនសូវ​មាន​សកម្មភាព​សម្តែង​យ៉ាងណា​ក្តី​ ប៉ុន្តែ​បែរជា​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ពី​ជីវិត​ឯកជន​របស់​នាង​ ដែល​មាន​ភាព​ហឺ​ហា​ នាំ​ឲ្យ​មានការ​លើក​ឡើង​ថា​ មិន​មាន​ប្រុស​ណា​ហ៊ាន​ចែចូវ​កូនស្រី​ឡើយ​ ដោយសារ​ កាលី​ប​ខ្ពស់​ពេក​ ។​ ​ផ្ទុយ​ទៅ​វិញ​កាលពី​ពេល​ថ្មីៗ​នេះ​ ម្តាយ​នាង​បង្ហើប​ឲ្យ​ដឹង​ថា​ ព្រី​ម​ លី​ហ្សា​ កំពុង​មាន​បុរស​នៅ​អា​មេ​រិ​ក​ទាក់ទង​ចង់​ចូល​ស្តីដណ្តឹង​នាង​ ប៉ុន្តែ​នាង​នៅ​មិន​ទាន់​សម្រេចចិត្ត​ ។​

តារា​សម្តែង​ស្រី​វ័យក្មេង​ សាច់​ស​ដូច​ពងមាន់​បក​ ដែល​តែង​បង្ហាញ​ដើមទ្រូង​ទ្រលុក​ ទ្រលន់​នោះ​ ត្រូវ​បាន​ទស្សនិកជន​ដាក់​ងារ​ថា​ ជាតា​រា​ដែល​និយម​ប្រើប្រាស់​សម្ភារៈ​ទំនើបៗ​ នាង​ ព្រី​ម​ លី​ហ្សា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ គេ​មិនសូវ​ឃើញ​វត្តមាន​នាង​បង្ហាញ​សកម្មភាព​ក្នុង​ខ្សែភាពយន្ត​នោះ​ទេ​ ក្រៅ​តែ​ពី​ចេញ​ទៅ​បង្ហាញមុខ​ម្តងម្កាល​ក្នុង​វេទិកា​បង្ហាញ​ម៉ូ​ដ​នៅ​ ក្រៅ​ ប្រទេស​ ជាមួយនឹង​សម្លៀក​បំពាក់​ថ្លៃៗ​ខ្ទង់ពាន់​ដុល្លារ​ ។​

ទន្ទឹម​នឹង​នេះ​ក៏​មាន​លេចឮ​ព័ត៌មាន​ថា​ នាង​កំពុង​ត្រូវ​បាន​បុរស​ជា​ច្រើន​តាម​សុំ​ស្នេហ៍​ មាន​ទាំង​អ្នក​រស់នៅ​ក្នុងស្រុក​ និង​ក្រៅ​ស្រុក​។​ ចំណុច​នេះ​នាង​ក៏​ទទួលស្គាល់​ផង​ដែរ​ថា​ ពិតជា​មាន​បុរស​តាម​ស្រលាញ់​ច្រើន​ពិតមែន​ ។​ មិនតែប៉ុណ្ណោះ​ថ្មីៗ​នេះ​ នាង​ក៏​កំពុង​មាន​បុរស​ម្នាក់​រស់នៅ​អា​មេ​រិ​កតាម​ស្រឡាញ់​ ដែល​ទើប​មាន​វ័យ​ប្រហែល​ជាង​៣០​ឆ្នាំ​ប៉ុណ្ណោះ​ ។​ កញ្ញា​ ព្រី​ម​ លី​ហ្សា​ បន្ត​ថា​ បុរស​ម្នាក់​នោះ​បាន​តាម​លួច​ស្រលាញ់​ នាង​ជាង​មួយ​ឆ្នាំ​មក​ ហើយ​ គេ​ពិតជា​ចង់បាន​នាង​ធ្វើ​ជា​គូគ្រង​ទៅ​ថ្ងៃ​អនាគត​ពិតមែន​ ។​
គួរ​បញ្ជាក់​ថា​ ចំពោះ​រឿង​ស្នេហា​ លី​ហ្សា​ មិន​ទាន់​គិតគូរ​នោះ​ទេ​ តែបើ​ដល់​វេលា​មែន​នោះ​ ក៏​មានការ​ប្រយ័ត្ន​ប្រ​យ៉ែ​ង​ផង​ដែរ​ ។​ ព្រោះ​មិន​ចង់​មៀ​ប​ទុក្ខ​ក្រោយ​ពេល​ក្លាយជា​ ប្តី​ប្រពន្ធ​ ។​ ហើយ​ម្យ៉ាងទៀត​ក៏​ខ្លាចរអារ​ផង​ដែរ​ បុរស​ប្តី​ គេ​ នាង​មិន​ទាក់ទង​ទេ​ ៕​

(យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព័ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ)

More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble