ថ្ងៃ Sunday, May 05, 2019 | ដោយ៖ ដំណឹងទាន់ហេតុការណ៍ | អាន 959 ដង
ភ្នំពេញ៖ លោក ពេជ្រ  វិជ្ជាធរ   នៅរសៀលថ្ងៃទី០៤ ខែ ឧសភា  ឆ្នាំ២០១៩នេះ  បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោកវរសេនីយ៍ទោឌួងណាគ្រីអនុប្រធាននាយក ដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃជាបណ្តោះ អាសន្ននៅក្នុងពន្ធនាគាររាជធានីភ្នំពេញ(PJ) ។

ការឃុំខ្លួននេះធ្វើឡើងបន្ទាប់ពីលោក រៀល សុភិន  ជាតំណាង អយ្យការបានសម្រេចបើកការស៊ើបសួរ  និងចោទ ប្រកាន់លើឈ្មោះ  ឌួង  ណាគ្រី  ពីបទ  ប៉ុនប៉ងឃាតកម្ម  និង កាន់កាប់  ឬ  ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតយោងតាមមាត្រា២៧ មាត្រា១៩៩  និង  មាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ  ។

យោងតាមបាទចោទខាងលើនេះជនត្រូវចោទអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី១០ឆ្នាំទៅ១៥ឆ្នាំ  ប្រសិនបើតុលាការរកឃើញថា  ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តំណាងអយ្យការប្រាកដមែន។

សូមរំលឹកថា  នៅរសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ២០១៩ នេះលោកវរសេនីយ៍ទោឌួងណាគ្រីអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់បន្ទាប់ពីជនបង្ករូបនេះទើបតែត្រូវដោះលែងឲ្យមានសេរីភាពក្រោយការសម្របសម្រួលសងសំណងទៅជនរងគ្រោះក្នុងអំពើបាញ់ប៉ងសម្លាប់មនុស្ស ។
សូមជម្រាបជូនថាលោកវរសេនីយ៍ទោឌួង  ណាគ្រី  ត្រូវគេរាយការណ៍បានជិះរថយន្តក្រោមស្ថានភាពស្រវឹងនិងប្រើប្រាស់កាំភ្លើងម៉ារ៉ូឡូបាញ់ចំនួន០៥គ្រាប់សំដៅរថយន្តរបស់ជនរងគ្រោះឈ្មោះភូរិស្សស្តូរ៉ាន់និងប្រពន្ធកាលពីវេលាទាបភ្លឺថ្ងៃទី០២   ខែឧសភា   ឆ្នាំ២០១៩នៅចំណុចបណ្ដោយផ្លូវ៣៦៣ស្ថិតនៅចំណុចអធិការខណ្ឌច្បារអំពៅស្ថិតក្នុងសង្កាត់ច្បារអំពៅទី១  ខណ្ឌច្បារអំពៅ   រាជធានីភ្នំពេញ ។

នៅក្នុងហេតុការណ៍បាញ់បោះនោះមិនបានបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរនោះទេប៉ុន្តែរថយន្ដម៉ាកRang Roverរបស់ជនរងគ្រោះរងការខូចខាតបែកកញ្ចក់ខាងក្រោយ៕
(យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព័ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ)

More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble