ថ្ងៃ Tuesday, April 30, 2019 | ដោយ៖ ការសែតដំណឹងទាន់ហេតុការណ៍ | អាន 878 ដង
ភ្នំពេញ៖  ប្ដីប្រពន្ធ២នាក់ត្រូវបានមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួ ងមហាផ្ទៃម្នាក់ និង បក្សពួកបានដកកាំភ្លើងបាញ់៥គ្រាប់សំដៅមកលើរថយន្តកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា  ឆ្នាំ២០១៩  នៅចំណុចក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ  តាមបណ្ដោយផ្លូវ៣៦៣កែង   និង  ផ្លូវលេខ៦២៨ក្នុងសង្កាត់ច្បារអំពៅទី១   ខណ្ឌច្បារអំពៅ   រាជធានីភ្នំពេញ  ។

បុរសរងគ្រោះដែលត្រូវជនបង្កបាញ់ប្រហា៥គ្រាប់ខាងលើមាន ឈ្មោះ ភូ រីស្ស ស្តូរ៉ាន់  អាយុ៣៤ឆ្នាំមុខរបរ រកសុី  ស្នាក់នៅសង្កាត់ព្រែកប្រា  ខណ្ឌច្បារអំពៅ  និង  ប្រពន្ធមានឈ្មោះតាំងសុខឡេង  អាយុ៣១ឆ្នាំ  មុខរបរ  បុគ្គលិក ហ្គាវើល  ស្នាក់នៅជាមួយគ្នា  ។ 

ចំណែកជនបង្កមានឈ្មោះដួង  ណាគ្រី  អាយុ៤៧ឆ្នាំ  មានមុខងារជាមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ   ស្នាក់នៅផ្ទះលេខ ៩៤៣ ផ្លូវលេខ៣៦០  សង្កាត់បឹងកេងកងទី៣  ខណ្ឌចំការមននិងបក្សពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់មកអធិការដ្ឋានខណ្ឌច្បារអំពៅភ្លាមៗ ។
បើកតាមសម្ដីបុរសរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា  មុនពេលកើតហេតុរូបគាត់និងប្រពន្ធបានបើករថយន្តម៉ាកRANGE ROVER ពណ៌កណ្ដុរប្រមេះពាក់ស្លាកលេខភ្នំពេញ2U- 444 8 ចេញពីហូបអីនៅម្ដុំផ្សារដើមគរហើយក៏ត្រឡប់មកផ្ទះវិញនៅសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ  ខណៈរូបគាត់បើករថយន្តមកដល់មុខអតីតក្លឹបកម្សាន្តរ៉ុកក៏ស្រាប់តែមានជនបង្ក២នាក់បើករថយន្តមួយគ្រឿងម៉ាកLEXUS RX330 ពណ៌សពាក់ស្លាកលេខសៀមរាប2B-51 53 មកពីក្រោយហើយចុចស៊ីផ្លេយ៉ាងរន្ធើនដាក់រូបគាត់ទើបរូបគាត់បន្ថយល្បឿនឈប់ចុះមកសួរ  ថាមានរឿងអី? រីឯជនបង្កឆ្លើយថាអញចាប់ហ្អែង..! រួចជនរងគ្រោះក៏ឆ្លើយតបវិញថាខ្ញុំខុសអី? ។ 

ប្រភពបន្តថា  បន្ទាប់មកជនរងគ្រោះពីរនាក់ប្តីប្រពន្ធក៏ឡើងលើរថយន្តបើកចេញទៅទើបជនបង្កបានបើកតាមពីក្រោយហើយមកគៀកឲ្យជនរងគ្រោះបើករថយន្តមកអធិការខណ្ឌច្បារអំពៅរីឯជនរងគ្រោះក៏សុខចិត្តបើករថយន្តមកមុនខណៈជិតដល់របងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅស្រាប់តែជនបង្កបើករថយន្តមកកាក់ពីមុខជនរងគ្រោះទើបជនរងគ្រោះបើកថយក្រោយបត់ក្បាលរថយន្តចេញក៏ស្រាប់តែជនបង្កម្នាក់ចុះមកបាញ់ប្រហារទៅលើជនរងគ្រោះចំកញ្ចក់ពីក្រោយរថយន្តRANGE ROVER ចំនួន៥គ្រាប់ធ្វើឲ្យកញ្ចក់រថយន្តបែកធ្លុះធ្លាយនិងបណ្ដាលឲ្យស្ត្រីជាប្រពន្ធភ័យស្លន់ស្លោរហូតដល់សន្លប់បាត់ស្មារតីរួចហើយជនបង្កក៏បានបើករថយន្តចេញពីកន្លែងកើតហេតុមួយភ្លេតក៏ត្រឡប់មកវិញ  ។ 

ភ្លាមៗនោះដែរដោយទីតាំងកើតហេតុក្បែរនិងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅទើបធ្វើឲ្យសមត្ថកិច្ចចេញមកអន្តរាគមន៍នាំខ្លួនជនបង្កទាំង២នាក់ចូលទៅក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីសួរនាំតែម្ដង។ ចំណែកស្ត្រីរងគ្រោះដែលសន្លប់ស្មារតីត្រូវបានក្រុមគ្រួសារដឹកបញ្ចូនទៅមន្ទីពេទ្យឯកជន  រីឯបុរសរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងទៅលើជនបង្កទាំង២នាក់នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីឲ្យសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធីច្បាប់ ៕ 
(យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព័ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ)

More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble