ថ្ងៃ Thursday, July 11, 2013 | ប្រភព៖ postkhmer | អាន 992 ដង

ភ្នំពេញៈ ក្រុមហ៊ុន Entertainment Gaming Asia (EGA) ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន NASDAQ ដែល​ផ្គត់​ផ្គង់​ម៉ាស៊ីន​ស្លត់ ដល់​កាស៊ីណូ ណាហ្គាវើល និង​ប្រតិបត្តិការ​កាស៊ីណូ​នៅ​ទីក្រុង ប៉ោយប៉ែត និង​ខេត្ត ប៉ៃលិន បាន​រាយការណ៍​ពី​ការ​ខាត​បង់ ៣៨៥ ០០០ ដុល្លារ​នៅ​ត្រីមាស​ទី២​ឆ្នាំ ២០១៣។

លោក Clarence Chung ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Entertainment Gaming Asia (EGA) បាន​និយាយ​កាល​ពី​ថ្ងៃ​ទី៨ សីហា​ថា៖ «ប្រាក់​ចំណេញ​ប្រចាំ​ត្រី​មាស​បាន​ពី​ការ​រួម​ចំណែក​យ៉ាង​ខ្លាំង​ពី ប្រតិបត្តិការ​នៅ ណាហ្គាវើល។ ប៉ុន្តែ​លទ្ធផល​ទាំង​អស់​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ដោយ​ប្រាក់​ចំណូល​កាន់​តែ​ទាប និង​តម្លៃ​កើន​ឡើង​ខ្ពស់​សម្រាប់​ផ្នែក​លេង​ល្បែង​ពិសេស​ដោយ​សារ​តែ​ការ​រក​ទីតាំង​ថ្មី​របស់​រោងចក្រ​ផលិត​ចេញ​ពី​ប្រទេស អូស្ដ្រាលី​ទៅ​ទីក្រុង ហុងកុង ក្នុង​អំឡុង​ត្រីមាស​ទី២​នេះ និង​ការ​ខាត​បង់​ទំហំ​ប្រាក់​ចំណូល​សម្រាប់​កាស៊ីណូ Dreamworld Pailin»

កន្លែង​កម្សាន្ត និង​ជា​កាស៊ីណូ Dreamworld Pailin ដែល​បាន​បើក​ដំណើរការ​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១២ នៅ​ខេត្ត ប៉ៃលិន ជាប់​ព្រំដែន​ថៃ​បាន​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល ពី ១,១ លាន​ដុល្លារ​នៅ​ត្រី​មាស​ទី១ មក​នៅ​ត្រឹម ៩០៧ ០០០ ដុល្លារ​នៅ​ត្រីមាស​ទី២។ លោក​បន្ត​ថា៖ «Dreamworld Pailin មិន​បាន​ដំណើរការ​រហូត​ដល់​ការ​ព្យាករ​របស់​យើង​សម្រាប់​ត្រីមាស​ទី២»

លោក​លើក​ឡើង​ថា ដំណើរការ​ហិរញ្ញវត្ថុ​មាន​ដំណើរការ​យឺត»

EGA នឹង​កាត់​បន្ថយ​ចំនួន​តុ​លេង​ល្បែង​ចាប់​ពី ២៦ មក​នៅ​ត្រឹម​ប្រហែល ១៦ និង​ជំនួស​ដោយ​ល្បែង​អេឡិច​ត្រូនិក​ដែល​នឹង​ទាក់​ទាញ​ដល់​អ្នក​លេង​ល្បែង។

លោក Clarence Chung បាន​ឲ្យ​ដឹង​ថា កាស៊ីណូ Dreamworld Poipet ដែល​វិនិយោគ ៧,៥ លាន​ដុល្លារ​បាន​បើក​ដំណើរការ​កាល​ពី​ខែ​ឧសភា ដោយ​បាន​រួម​ចំណែក​តិច​តួច​ចំពោះ​ប្រាក់​ចំណេញ។

លោក​បន្ត​ថា៖ «ជាមួយ​នឹង​កាស៊ីណូ​ចំនួន ៨ ដែល​មាន​ស្រាប់​ក្នុង​ការ​ប្រតិបត្តិការ​នៅ ប៉ោយប៉ែត គឺជា​ទីផ្សារ​បើក​ដំណើរការ​មួយ និង​ជា​ទីផ្សារ​ល្បែង​ក្នុង​តំបន់​កំពុង​កើន​ឡើង។ បើ​ទី​តាំង​លេច​ធ្លោ​របស់ Dreamworld Poipet នៅ​ក្នុង​តំបន់​នេះ និង​កម្មវិធី​ទីផ្សារ​ដែល​បាន​កំណត់ យើង​ត្រូវ​ផ្តោត​លើ​ការ​ពង្រីក​ប្រតិបត្តិការ​ទាំង​នេះ»

ប្រាក់​ចំណេញ​បាន​ពី​ល្បែង​ស្លត់​ម៉ាស៊ីន​នៅ ណាហ្គាវើល បាន​ផ្ដល់ ចំណូល​ដ៏​ច្រើន​ដល់​ក្រុមហ៊ុន​សម្រាប់​ឧស្សាហកម្ម​ល្បែង​ពី​កម្ពុជា​ដែល​ជួយ​បង្កើន​ប្រាក់​ចំណូល ៣,៧ លាន​ដុល្លារ និង​ជា​មធ្យម ២៥៦ ដុល្លារ​ក្នុង​ម៉ាស៊ីន​មួយ​គ្រឿង​ក្នុង​មួយ​ថ្ងៃ​នៅ ត្រីមាស​ទី២។

EGA បាន​ដំណើរការ​កាស៊ីណូ​នៅ ហ្វីលីពីន និង​គ្រោង​បើក​កាស៊ីណូ Dreaworld មួយ​នៅ​ខេត្ត កំពត។ ប្រាក់​ចំណូល​សរុប​មុន​តម្លៃ​ប្រតិបត្តិការ​សម្រាប់​ត្រី​មាស​ទី២ ២០១៣ មាន ៥,៨ លាន​ដុល្លារ​ថយ​ចុះ ៥ ភាគរយ​ធៀប​នឹង ៦,២ លាន​ដុល្លារ​នៅ​ត្រី​មាស​ទី២​ឆ្នាំ ២០១២។

លោក Traci Mangini អនុ​ប្រធាន​ជាន់​ខ្ពស់​មិន​បាន​ឆ្លើយ​តប​ថា​តើ​អនាគត​កាស៊ីណូ នៅ កំពត ដែល​ត្រូវ​សន្មត​បើក​ដំណើរការ​នៅ​ពេល​ណា​មួយ​ចុង ឆ្នាំ​២០១៣ ឬ​យ៉ាង​ណា​ទេ៕

(យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព័ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ)

More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble