ថ្ងៃ Tuesday, July 09, 2013 | ដោយ: Popzone.Asia | អាន 1062 ដង

តើ​លោក​អ្នកដឹង​ទេ​នៅឯ​មជ្ឈមណ្ឌល DFKI ក្នុងប្រទេស​អាល្លឺម៉ង់​បាន​បង្កើត ស្វា​យន្ត​ដ៏​អស្ចារ្យ​មួយ​មាន​ឈ្មោះថា iStruct វា​មាន​សមត្ថភាព​ពូកែ​ណាស់​អាច​ដើរ និង​ទប់​លំ​ដឹង​ដោយ​ជើង​ទាំង​៤​របស់​វា​បាន​យ៉ាង​ស្ទាត់ជំនាញ​។

អ្នកបច្ចេកទេស​បាន​ប្រាប់ថា គោលដៅ​ចំពោះ​ការបង្កើត​ស្វា​យន្ត​នេះ​ឡើង​គឺ​ដើម្បី​បង្ហាញ​ពី​គម្រោង​មួយ សម្រាប់​ផលិត​មនុស្ស ឬ​វត្ថុ​យន្ត​ផ្សេងទៀត​ឱ្យមាន​សមត្ថភាព​ក្នុង​ការគិត រំញោច និង​ទទួល​ប្រតិកម្ម​ដូច​សភាវៈ​រស់​ដែរ​។ ​យ៉ាងណាមិញ អ្នកស្រាវជ្រាវ​ក៏​ពុំបាន​បញ្ជាក់​លម្អិត​ថា​នឹង​យក​សមិទ្ធផល​នេះ​ទៅ​កែលំអ​បន្ថែម​យ៉ាងណា​ទៀត​នោះទេ បើទោះបីជា​ស្វា​យន្ត​នេះ​ដាក់​បង្ហាញ​ក្នុង​ទ្រង់ទ្រាយ​ដើម ឬ​ទ្រង់ទ្រាយ​ចាប់​ផ្តើ​ក៏ដោយ​។ ចំពោះ​ចក្ខុវិស័យ​នៃ​ការបង្កើត​ស្វា​យន្ត​នេះ​របស់​អ្នកវិទ្យាសាស្ត្រ​តើ​លោកអ្នក​យល់​យ៉ាងណាដែរ​? សូម​ចែករំលែក​ទស្សនៈ​ល្អៗ​ដើម្បី​ជាការ​យល់ដឹង​សកល​! ។

(យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព័ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ)

More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble